ប្រព័ន្ធរស់នៅមានរយៈពេលពីរបីពាន់លានឆ្នាំ ហើយវានឹងនៅទីនេះជាច្រើនឆ្នាំទៀត។ នៅក្នុងពិភពរស់នៅគ្មានកន្លែងកប់សំរាម។ មានវត្ថុធាតុដើមហូរវិញ។ កាកសំណល់ប្រភេទមួយគឺជាអាហារមួយផ្សេងទៀត; ថាមពលបានផ្តល់ដោយព្រះអាទិត្យ; អ្វីៗដុះឡើងបន្ទាប់មកស្លាប់; ហើយជីវជាតិត្រលប់ទៅដីវិញដោយសុវត្ថិភាព។ ហើយវាដើរ។ ប៉ុន្តែមនុស្សវិញ, យើងបានអនុម័តវិធីសាស្ត្របន្ទាត់: យើងយក, យើងបង្កើត, ហើយយើងបោះចោល។ ទូរស័ព្ទថ្មីចេញមក។ ដូច្នេះយើងបោះចោលអារចាស់។ ម៉ាសុីនបោកខោអាវខូច។ ដូច្នេះយើងទិញថ្មីទៀត។ រាល់ពេលដែលយើងធ្វើបែបនេះយើងបរិភោគការផ្គត់ផ្គង់ធនធានដែលមានកំណត់ ហើយច្រើនតែបង្កើតកាកសំណល់បំពុល។ វាមិនអាចដំណើរការក្នុងរយៈពេលវែងបានទេ។ អញ្ចឹងអ្វីអាច? ប្រសិនបើយើងទទួលយកម៉ូឌែលវត្តជីវិតពិភពរស់នៅ, តើយើងអាចប្តូរការគិតរបស់យើង ដូច្នេះយើងអាចអនុវត្តសារាចរសេដ្ឋកិច្ច? សូមចាប់ផ្តើមពីវដ្តជីវសាស្ត្រ។ តើធ្វើរបៀបណាដែលកាកសំណល់របស់យើងអាចសង់មូលនិធិជាជាងកាត់បន្ថយវា? ដោយគិតឡើងវិញនិងច្នៃប្រឌិតផលិតផលនិងគ្រឿង និងកញ្ចប់ដែលពួកវាមកជាមួយ, យើងអាចបង្កើតវត្ថុធាតុដែលមានសុវត្ថភាពនិងក្លាយជាជី ដែលជួយដាំដុះវត្ថុច្រឿនទៀត។ ដូចដែលគេនិយាយក្នុងរឿងគុន, "គ្មានធនធានដែលនិងបាត់បង់ក្នុងការបង្កើតវត្ថុធាតុនេះ។" ចុះថាតើម៉ាសុីនបោកខោអាវ, ទូរស័ព្ទដៃ, ទូរទឹកកកវិញ? យើងដឹងថាពួកវាមិនរលួយទេ។ ត្រង់នេះយើងនិយាយអំពីរបៀបគិតឡើងវិញផ្សេងទៀត: របៀបដើម្បីធ្វើវដ្តភាពរបស់មានតម្លៃ, ធាតុដែលមានគ្រឿងផ្សំច្រឿននិងលោហៈ, អញ្ចឹងពួកគេអាចរក្សាគុណភាព និងបន្តភាពមានប្រយោជន៍របស់វា លើសពីជីវិតលក់ម្តងរបស់ផលិតផលនិមួយៗ។ ចុះបើទំនិញថ្ងៃនេះក្លាយជាធនធានថ្ងៃស្អែក? វាធ្វើឲពាណិជ្ជកម្មសមហេតុផល។ ជំនួសការបោះចោលនិងវប្បធម៌ដែលយើងធ្លាប់, យើងអនុវត្តការបង្វិលនិងបង្កើតថ្មីមួយ ពេលណាផលិតផលនិងគ្រឿងដែលកែច្នៃដោះដូរនិងបង្កើតវិញ។ ដំណោះស្រាយមួយគួរតែគិតឡើងវិញពីរបៀបភាពជាម្ចាស់។ ចុះបើយើងមិនដែលជាម្ចាស់បច្ចេកទេស? យើងគ្រាន់តែយកអាជ្ញាប័ណ្ណពីក្រុមហ៊ុនផលិតផល។ ឥឡូវ, សូមដាក់វដ្តទាំងពីរជាមួយគ្នា។ ស្រមៃមើលបើសិនយើងអាចច្នៃផលិតផលដែលត្រលប់ទៅអ្នកបង្កើតវិញ, វត្ថុបច្ចេកវិទ្យាត្រូវបានប្រើម្តងទៀត, ហើយផ្នែកជីវសាស្ត្ររបស់គេបង្កើនតម្លៃកសិកម្ម។ ហើយស្រមៃមើលផលិតផលទាំងនេះផលិតនិងដឹកជញ្ជូន ដោយប្រើថាមពលដែលកើតឡើងវិញ។ នៅទីនេះយើងមានគំរូ ដែលកសាងភាពរីកចំរើនយូរអង្វែង។ ហើយព័តមានល្អគឺ មានក្រុមហ៊ុនជាច្រើន ដែលនិងចាប់ផ្តើមទទួលយកធ្វើរបៀបនេះ។ ប៉ុន្តែវដ្តសេដ្ឋកិច្ចមិនគិតតែអ្នកផលិតផលមួយផ្លាស់ប្តូរផលិតផលមួយ។ វាគឺជាការភ្ជាប់ក្រុមហ៊ុនដែលក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ចូលជាមួយគ្នា។ វាគិតពីថាមពល។ វាគឺពីការគិតឡើងវិញពីប្រព័ន្ធប្រតិបត្តការណ៍ខ្លួនឯង។ យើងមានឧកាសដ៏អស្ចារ្យក្នុងការបើកទស្សនៈថ្មីនិងគំនិតថ្មី។ ជំនួសការជាប់នៅក្នុងការខកចិត្តបច្ចុប្បន្ននេះ, ជាមួយនិងគំនិតច្នៃប្រឌិត និងនវានុវត្តន៍, យើងអាចគិតឡើងវិញនិងកែច្នៃអានាគតរបស់យើង។